សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

រដ្ឋបាលស្រុកកោះញែក រៀបចំពិធីអកអំបុកសាមគ្គីបង្ហាញស្មារតីខ្មែរជួយខ្មែរគាំទ្ររវះកងទ័ពការពារប្រទេស

ចំនួនអ្នកទស្សនា: Views

មណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីដាល់អំបុកសាមគ្គី ខ្មែរជួយខ្មែរ ដោយជោគជ័យ និងពោរពេញដោយអត្ថន័យជាតិក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់របស់ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក។

ពិធីដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលអំបុក និងគ្រឿងឧបភោគបរិភោគ ដើម្បីយកទៅជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ វីរៈកងទ័ពការពារប្រទេសជាតិ ដែលកំពុងបំពេញភារកិច្ចនៅមុខព្រំដែន។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណ វត្តរតនៈមណ្ឌលរង្សី (ហៅវត្តទី៩) ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានការចូលរួមយ៉ាងសកម្មពីមន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ក្នុងបរិយាកាសសាមគ្គីភាព ស្មោះត្រង់ និងស្មារតីស្នេហាជាតិយ៉ាងជ្រាលជ្រៅ។

ក្នុងបរិវេណពិធីបុកអំបុកដ៏រីករាយនោះ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក បានសម្ដែងនូវការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះស្មារតីចូលរួមដោយស្ម័គ្រចិត្ត នៃការលះបង់របស់ប្រជាពលរដ្ឋនឹងគ្រប់ភាគី ដែលបានរួមគ្នាបង្កើតសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្នូរនេះ ឲ្យក្លាយជាគំរូល្អ នៃសាមគ្គីភាពជាតិ និងការគាំទ្រយ៉ាងមាំមួនដល់កងកម្លាំងការពារប្រទេសជាតិ។






















0 Comments:

Post a Comment