សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

ចិនជំរុញកម្ពុជា និងថៃដោះស្រាយជម្លោះដោយសន្តិវិធី និងគាំទ្រឱ្យម៉ាឡេស៉ី ជួយលើកកម្ពស់ការដោះស្រាយតាមរបៀបអាស៊ាន

ចំនួនអ្នកទស្សនា: Views

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ទីក្រុងប៉េកាំង បាននិយាយថា ចិនបានបង្ហាញការគាំទ្រជាថ្មី ឱ្យកម្ពុជានិងថៃព្យាយាមដោះស្រាយបញ្ហាវិវាទ តាមរយៈកិច្ចសន្ទនា និងពិគ្រោះយោបល់គ្នា ពោលគឺដោយសន្តិវិធី។ នេះបើការដកស្រង់ការផ្សាយចេញពី វែបសាយក្រសួងការបរទេសចិន នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥។

ការអត្ថាធិប្បាយដូចខាងលើ ត្រូវបានធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun អំឡុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ។ នាឱកាសនោះ លោក Guo បានបន្ថែមទៀតថា ចិនក៏គាំទ្រផងដែរដល់ម៉ាឡេស៉ី ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន ក្នុងការជួយលើកកម្ពស់ដំណោះស្រាយនយោបាយ នៃបញ្ហានេះ តាមរបៀបអាស៊ាន។

ជាចុងក្រោយ លោក Guo បានសង្កត់ធ្ងន់ថា ទីក្រុងត្រៀមលក្ខណៈជាស្រេច ដើម្បីបន្តជួយលើកកម្ពស់ដូចគ្នា នូវកិច្ចពិភាក្សារកសន្តិភាព តាមរបៀបរបស់ចិន ហើយដើរតួនាទីស្ថាបនា ដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់ សម្រាប់ជម្លោះ៕

0 Comments:

Post a Comment