ក្នុងនោះដែរគម្រោងដែលត្រូវបើកឱ្យដេញថ្លៃជាសាធារណៈមានចំនួន២ ភូមិ ក្នុងឃុំណងឃីលិក ទី១ភូមិណងប៊ួ ទី២ភូមិជីមាត ភូមិទាំងពីរនេះដែលមានកំណាត់ផ្លូវប្រវែងចំនួន ១០០០០ ម៉ែត្រ ទទឹងខ្នងលើផ្លូវប្រវែងទទឹង ៦ម៉ែត្រ។
គម្រោងផ្លូវ១ខ្សែនេះ តម្លៃប៉ាន់ស្មាន ៣៤២.៨២០.២៥០រៀល ដែលនៅភូមិចំនួន២ ក្នុងឃុំណងឃីលិក ក៏មានក្រុមហ៊ុន ចំនួន៣ដែរបានមកដាក់សំណើសុំដេញថ្លៃជាសាធារណៈ នៅគម្រោងផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ ទី១ក្រុមហ៊ុន (ម៉ៅសារ៉េតខនស្ត្រាក់សិន)សុពលភាពតម្លៃ ២៦១.១០០០០០រៀល
ទី២ក្រុមហ៊ុន (អេចប៊ីរីសសស៍) មានសុពលភាព តម្លៃ ៣៣៩.០០០០០០រៀល
ទី៣ក្រុមហ៊ុន (អេចប៊ីអេសឌី) មានសុពលភាពតម្លៃ ២៥០.៥០០០០០រៀលដែលបានមកដាក់សំណើសុំដេញថ្លៃគម្រោងជួសជុលផ្លូវលំក្រាលដីគ្រួសក្រហម ថ្ងៃនេះ ។
បច្ចុប្បន្នក្រុមហ៊ុនដែលដាក់តម្លៃទាបជាងគេនិងទទួលការជួសជុលនេះជាក្រុមហ៊ុនដែលមាន ឈ្មោះ (អេច ប៊ី អេស ឌី )ជាអ្នកទទួលបាន។
២៥ តុលា ២០២៥
![]() |










0 Comments:
Post a Comment