(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគំនិតផ្ដួចផ្ដើមបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវៀតណាម ប្រចាំការផ្លាស់ប្ដូរព័ត៌មាន និងសម្របសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា រួមទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online និងការសម្របសម្រួលនីតិវិធីអន្តោប្រវេសន៍។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ នៅប្រទេសបារាំង
ចំនួនអ្នកទស្សនា: Views(បារាំង)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើដំណើរអញ្ជើញទៅចូលរួមដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល «បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន»
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក ជាប សត្ថារតន៍ រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល «បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន» កម្រិតអគ្គលេខាធិការ អគ្គនាយក និងអគ្គាធិការ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល នៃសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអភិវឌ្ឍវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំង Online Scams
(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងវិស័យល្បែងពាណិជ្ជកម្មនៅកម្ពុជា ក្នុងបរិការណ៍នៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
ចំនួនអ្នកទស្សនា: Viewsលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ដើម្បីធ្វើកំណែទម្រង់ជោគជ័យ ត្រូវរកឱ្យឃើញចំណុចគន្លឹះដែលធ្វើឱ្យមានការផ្លាស់ប្ដូរល្អប្រសើរ និងមិនគួរធ្វើអ្វីដដែលៗ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញផ្ដល់បាឋកថាស្ដីពី «កំណែទម្រង់វិស័យអប់រំនៅកម្ពុជា» ជូនដល់សិស្សមន្ត្រី និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៃសាលាភូមិន្ទរដ្ឋបាល សិស្សមន្ត្រី និងកម្មសិក្សាការី សរុបចំនួនប្រមាណ ៨០០អង្គ/នាក់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតជូន លោក Mesut ÖZCAN ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ៕
ស្មារតី «ខ្មែរជួយខ្មែរ»! សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦» របស់មូលនិធិគន្ធបុប្ផាកម្ពុជា, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានត្រឡប់មកសារជាថ្មីពេញមួយខែមិថុនា ឆ្នាំ២០២៦ ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញដឹកនាំ និងបើកយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៦នេះ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញនិវត្តន៍ដល់កម្ពុជាវិញ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី នៅរុស្ស៊ី
ចំនួនអ្នកទស្សនា: Viewsសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី។
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភាឥណ្ឌូណេស៊ី ជួបសម្តែងការគួរសម
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Henock Puraso អនុប្រធានទី៣ នៃអង្គភាពសម្រាប់កិច្ចសហប្រតិបត្តិការអន្តរសភានៃសភាតំណាងតំបន់សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាកម្ពុជា៕
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួអនុស្សាវរីយ៏ អាស៊ាន- រុស្សី លើទី៣៥ នៅទីក្រុងកាហ្សានសហពន្ធ័រុស្សី
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-រុស្ស៊ី ដើម្បីប្រារព្ធខួបលើកទី៣៥ នៃទំនាក់ទំនងដៃគូកិច្ចសន្ទនាអាស៊ាន-រុស្ស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់លោក វាឌីមៀ ពូទីន ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី។
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅខេត្តសៀមរាប
ចំនួនអ្នកទស្សនា: Viewsសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។ ពិធីនេះបានប្រព្រឹត្តទៅលើទឹកដីអង្គរ នៃខេត្តសៀមរាប ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនប្រទេសផងដែរ។
សមាគមកាយឫទ្ធិនារីពិភពលោក ឬ WAGGGS គឺជាចលនាអន្តរជាតិធំបំផុតមួយសម្រាប់កុមារី និងយុវតី ដែលមានសមាជិកភាពតាមរយៈសមាគមកាយឫទ្ធិនារីជាតិ នៅតាមបណ្តាប្រទេសនានា។ បច្ចុប្បន្ន WAGGGS តំណាងឲ្យចលនាដែលមានសមាគមជាសមាជិកចំនួន១៥៣នៅទូទាំងពិភពលោក។
មហាសន្និបាតកាយឫទ្ធិនារីពិភពលោក គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលរៀបចំឡើងរៀងរាល់៣ឆ្នាំម្ដង។ មហាសន្និបាតនេះ ប្រមូលផ្តុំថ្នាក់ដឹកនាំ និងតំណាងអង្គការសមាជិកពីបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ដើម្បីពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ និងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។
មហាសន្និបាតលើកដំបូង ត្រូវបានរៀបចំឡើងនៅឆ្នាំ១៩២០ នៅទីក្រុង Oxford ចក្រភពអង់គ្លេស ក្រោមការរៀបចំរបស់ International Council ដែលក្រោយមកនៅឆ្នាំ១៩២៨ បានវិវឌ្ឍទៅជាសមាគមកាយឫទ្ធិនារីពិភពលោក WAGGGS។ ចាប់តាំងពីពេលនោះមក មហាសន្និបាតនេះបានបន្តរៀបចំឡើងតាមរយៈប្រទេសជាសមាជិកនានា ដើម្បីជាវេទិកាសម្រាប់ការពិភាក្សាបោះឆ្នោត និងកំណត់ទិសដៅរបស់ចលនាកាយឫទ្ធិនារីពិភពលោក។
ដោយឡែក កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ OB-PS ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍អន្តរជាតិរបស់បណ្តាញអ្នកគាំទ្រ OB-PS ដោយភ្ជាប់ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ របស់ WAGGGS។ កិច្ចប្រជុំប្រចាំឆ្នាំនេះ មានគោលបំណងប្រមូលផ្តុំសមាជិក អ្នកគាំទ្រ និងភាគីពាក់ព័ន្ធរបស់ OB-PS ពីបណ្តាប្រទេសនានា ដើម្បីពង្រឹងបណ្តាញមិត្តភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ WAGGGS និងស្វែងយល់បន្ថែមអំពីការងារ ផលប៉ះពាល់ និងទិសដៅរបស់ WAGGGS ក្នុងការគាំទ្រកុមារី និងយុវតីជុំវិញពិភពលោក។
សហគមន៍ OB-PS Olave Baden-Powell Society (OB-PS) គឺជាបណ្តាញអ្នកគាំទ្រអន្តរជាតិ ដែលគាំទ្របេសកកម្មរបស់សមាគមកាយឫទ្ធិនារីពិភពលោក WAGGGS ក្នុងការជួយឲ្យកុមារី និងយុវតីអភិវឌ្ឍន៍សក្តានុពលពេញលេញរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋពិភពលោកដែលមានការទទួលខុសត្រូវ។ OB-PS មានតួនាទីសំខាន់ក្នុងការរៃអង្គាសមូលនិធិ និងបំផុសការគាំទ្រហិរញ្ញវត្ថុ សម្រាប់គាំទ្រដល់ គម្រោង និងកម្មវិធីរបស់ WAGGGS និងសមាគមជាសមាជិករបស់ WAGGGS នៅទូទាំងពិភពលោក។
សហគមន៍ OB-PS ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៤ ដើម្បីជាបណ្តាញនៃអ្នកគាំទ្រអន្តរជាតិ សម្រាប់រៃអង្គាសមូលនិធិ និងគាំទ្រដល់បេសកកម្មរបស់ WAGGGS ក្នុងការអភិវឌ្ឍកុមារី យុវតី និងស្ត្រីវ័យក្មេងនៅជុំវិញពិភពលោក។ កិច្ចប្រជុំប្រចាំឆ្នាំរបស់ OB-PS ត្រូវបានរៀបចំឡើងជាវេទិកាសម្រាប់សមាជិក និងអ្នកគាំទ្រ OB-PS ក្នុងការជួបជុំ ពង្រឹងមិត្តភាពអន្តរជាតិ ស្វែងយល់ពីការងារ និងផលប៉ះពាល់របស់ WAGGGS ព្រមទាំងបន្តបំផុសការគាំទ្រហិរញ្ញវត្ថុដល់ចលនាកាយឫទ្ធិនារីពិភពលោក។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំជាផ្នែកមួយ នៃការជួបជុំអន្តរជាតិដ៏សំខាន់ ដែលភ្ជាប់ OB-PS ជាមួយមហាសន្និបាតកាយឫទ្ធិនារីពិភពលោកលើកទី៣៩ ដើម្បីឱ្យសមាជិក OB-PS មានឱកាសចូលរួមក្នុងបរិយាកាសសកលរបស់ចលនាកាយឫទ្ធិនារី និងស្វែងយល់ដោយផ្ទាល់អំពីការងាររបស់ WAGGGS។ កិច្ចប្រជុំនេះ មិនមែនជាវេទិកាសម្រេចចិត្ត ដូចមហាសន្និបាតកាយឫទ្ធិនារីពិភពលោករបស់ WAGGGS នោះទេ ប៉ុន្តែជាវេទិកាផ្តោតលើការគាំទ្រហិរញ្ញវត្ថុ ការរៃអង្គាសមូលនិធិ ការភ្ជាប់ទំនាក់ទំនងរវាងសមាជិក និងការបង្ហាញផលប៉ះពាល់ នៃការងាររបស់ WAGGGS។
ដូច្នេះការរៀបចំកិច្ចប្រជុំនេះនៅកម្ពុជា គឺជាឱកាសសំខាន់ក្នុងការបង្ហាញសមត្ថភាពរៀបចំព្រឹត្តិការណ៍អន្តរជាតិ បដិសណ្ឋារកិច្ចកម្ពុជា និងការចូលរួមរបស់កម្ពុជាក្នុងការគាំទ្រចលនាកាយឫទ្ធិនារីពិភពលោក៕
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»។
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំជា «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» ដែលសរសេរជាអក្សរកាត់ថា «ទ.ជ.អ.ប.វ»។
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឲ្យប្រធានមន្ទីរថ្មីខេត្តកំពង់ស្ពឺ បន្តប្រកាន់ខ្ជាប់កិច្ចខិតខំប្រឹងប្រែង និងបំពេញការងារប្រកបដោយភាពបុរេសកម្មជាមួយថ្នាក់ដឹកនាំខេត្ត មន្ត្រីក្រោមឱវាទ ពិសេសជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ចំនួនអ្នកទស្សនា: Viewsសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រចាំតំបន់នៃអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក, អឺរ៉ុបខាងកើត និងអាស៊ីកណ្តាល នៃអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ (UNAIDS) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕





























