សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសវនាការ និងទទួលអំណោយ ជារថយន្ដរថយន្តភិកអាប់មួយគ្រឿង អង្ករ ១០០តោន និងមួកសុវត្ថិភាពចំនួន ១,០០០មួក ពីក្រុមហ៊ុន GANZBERG

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល និងទទួលអំណោយ ជារថយន្តភិកអាប់ឆ្នាំ២០២៦ មួយគ្រឿង អង្ករចំនួន ១០០តោន និងមួកសុវត្ថិភាពមួយចំនួន ១,០០០ ពីក្រុមហ៊ុន ហ្គេនប៊ឺក (GANZBERG) ពីក្រុមហ៊ុន GANZBERG ។នេះជាលើកទី១០ហើយ ដែលក្រុមហ៊ុនដ៏ធំមួយនេះ បានបន្ដឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា។

អភិបាលខេត្តកណ្ដាល ដឹកនាំកងកម្លាំង និងអាជ្ញាធរ​ ចុះធ្វើរដ្ឋបាលចំហរនៅក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរ ចុះធ្វើរដ្ឋបាលចំហរ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឧបនាយករដ្ឋមន្រ្តី ស សុខា អញ្ជើញប្រកាសចូលកាន់តំណែងអភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នៅព្រឹកស្អែក

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសរួមគ្នា ចូលកាន់តំណែងជាផ្លូវការ ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ឯកឧត្តម គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ដែលពីមុនជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលខេត្តជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

ដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា៕

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចូលរួមបើក និងចែករំលែកពិសោធរបស់កម្ពុជាក្នុងការកសាងសន្តិភាព និងកាត់បន្ថយភាពក្រីក្រក្នុងវេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ នៅ​ចិន

ចំនួនអ្នកទស្សនា: Views

(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឡើងថ្លែងសុន្ទរកថាបើកតំណាងឱ្យប្រទេសកំពុងអភិវឌ្ឍ ក្នុងកម្មវិធី វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ ​ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។​

កិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ខ្ញុំបាទ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលេីការទប់ស្តាក់ការសាងសង់សំណង់ និងការខុសច្បាប់ផ្សេងៗនៅក្នុងភូមិទាំង ១១៤ នៃតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ នៅសាលប្រជុំសាលាខេត្តសៀមរាប។

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហុងគ្រី ចូលជួបជម្រាបលា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា ចូលជួបជម្រាបលាក្រោយបញ្ចប់បេសកកម្មការងារនៅកម្ពុជារយៈពេល៤ឆ្នាំ។

ជំនួបធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ៕

សម្តេចតេជោ ហ៊ុន សែន ស្នើខេត្តជាប់ព្រំដែន ទប់ស្កាត់ការលួចនាំទំនិញពីថៃ

ចំនួនអ្នកទស្សនា: Views

  

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បន្តស្នើដល់អាជ្ញាធរពាក់​ព័ន្ធ ជាពិសេសខេត្តជាប់ព្រំដែនថៃ ទប់ស្កាត់ការលួចនាំទំនិញចូលមកពីប្រទេសថៃ។

ក្នុងកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋា​ភិ​បាល ក្រសួង និងក្រុមប្រឹក្សា​រាជ​ធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែ​ឧស​ភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្រតិកម្មជាថ្មី ចំពោះការបន្តលួចនាំ​ទំនិញ​ចូលពីប្រទេសថៃ។ សម្តេចតេជោ ក៏បានបន្តរំលឹកពីការលួចនាំទុរេនចូលមកកម្ពុជា តាមច្រកក្នុង​ខេត្ត​បាត់​ដំបង។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន

ចំនួនអ្នកទស្សនា: Views

សេចក្តីប្រកាសព័ត៌មាន

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:៤០នាទី ផេកក្រុមអ្នកនាំពាក្យកងទ័ពជើងគោកថៃ បានចុះផ្សាយថា មានលឺស្នូរផ្ទុះអាវុធចំនួន ៥គ្រាប់ នៅតំបន់ភ្នំបាក់ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងសំរោង ខេត្តឧត្តរមានជ័យ និងបានចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាជាអ្នកបង្កហេតុខាងលើ។ ក្រសួងការពារជាតិកម្ពុជា ចាត់ទុកការផ្សព្វផ្សាយខាងលើថា ជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ ក្នុងចេតនាបង្កការភាន់ច្រឡំ បំភាន់សាធារណមតិ និងបង្កភាពតានតឹងតាមបណ្តោយព្រំដែន។ ក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតម្តងហើយម្តងទៀតពីសំណាក់យោធាថៃ និងប្រព័ន្ធផ្សព្វផ្សាយថៃ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសកងយោធពលខេមរភូមិន្ទ ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ កំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជា «ទិវាជាតិប្រជាជន»

ចំនួនអ្នកទស្សនា: Views

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានចេញអនុក្រឹត្យ ដោយកំណត់យកថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ ជាថ្ងៃ «ទិវាជាតិប្រជាជន»។

ការរៀបចំឱ្យមាន ទិវាជាតិប្រជាជន ក្នុងគោលបំណងរំឭកដល់ ជនរួមជាតិទាំងអស់ឱ្យបន្តផ្តោតការយកចិត្តទុកដាក់ និងរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលប្រជាសាស្ត្រនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាងសង្គមជាតិមួយ ប្រកបដោយភាពធន់ប្រជាជន និងប្រកបដោយសុខដុមរមនា។

គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស វិស័យ ឯកជន និងគ្រឹះស្ថានសិក្សានានា ចូលរួមបំផុសដល់សាធារណជន ដើម្បីយកចិត្តទុកដាក់និងរួមគ្នាដោះស្រាយ បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ។

ក្រសួងផែនការ ត្រូវរៀបចំទិវាជាតិប្រជាជន ដោយសហការជាមួយទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស វិស័យឯកជន និងគ្រឹះស្ថាន សិក្សានានា ព្រមទាំងភាគីពាក់ព័ន្ធ៕


អភិបាល​ខេត្ត​បន្ទាយមានជ័យ​ នាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ ជូនគ្រួសារកងទ័ព​ជិត ៣០០គ្រួសារ

ចំនួនអ្នកទស្សនា: Views

(បន្ទាយមានជ័យ​)៖​ ឯកឧត្តម ប្លែក​ វ៉ា​រី​ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ​ រាត្រី​ អភិបាល​ខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល​ សួរ​សុខទុក្ខ​ និងនាំយកអំណោយរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវ​បណ្ឌិត ជូនគ្រួសារកងទ័ព​នៅតំបន់ប្រតិបត្តការសឹករងបន្ទាយមានជ័យ​៥៥គ្រួសារ​ និងគ្រួសារកងទ័ព​កងពលតូចថ្មើរជើងលេខ៥១​ ចំនួន២២៥គ្រួសារ​ នារសៀលថ្ងៃទី២០​ ខែឧសភា​ ឆ្នាំ​២០២៦។

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam

ចំនួនអ្នកទស្សនា: Views

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីការបន្តនិរន្តភាពយុទ្ធនាការបោសសម្អាត ការឆបោកតាមប្រពន្ធបច្ចេកវិទ្យា Online Scam ក្រោមអធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដើម្បីពង្រឹងប្រសិទ្ធភាពការផ្សព្វផ្សាយព័ត៌មានពិត និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន»។

ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គ និងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាឆ្លងកាត់ឧបសគ្គពានរង្វាន់ «ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី» ព្រមទាំងកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ផ្ទាំងរូបភាពកម្ពុជាស្រឡាញ់សន្តិភាព ទស្សនាក្បួនព្យុហយាត្រា និងសកម្មភាពអន្តរាគមន៍របស់និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ​អគារគណបក្ស​ប្រជា​ជន​កម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិកបក្ស

ចំនួនអ្នកទស្សនា: Views

(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ «៦មករា» ព្រម​ទាំងសមិទ្ធផលនានានៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សនៅក្នុងខេត្ត។

រដ្ឋមន្រ្តីសុខាភិបាល ណែនាំអង្គភាពជំនាញពីការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល ដែលជាផ្នែកមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព និងឆ្លើយតបបានលឿន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំអង្គភាពជំនាញរបស់ខ្លួន ពីការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល ដែលជាផ្នែកមានសារៈសំខាន់សម្រាប់ការកសាងប្រព័ន្ធថែទាំសុខភាពដែលមានប្រសិទ្ធភាព ឆ្លើយតបបានលឿន និងមានអធិបតេយ្យភាពក្នុងជំនាញ។

អភិបាលរាជធានីភ្នំពេញ ណែនាំដល់អភិបាលខណ្ឌទាំង១៤ បន្តតាមដានត្រួតពិនិត្យ ពង្រឹងបន្ថែម និងរួមគ្នាទប់ស្កាត់ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងបទល្មើសផ្សេងទៀត

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលរាជធានី បានណែនាំដល់អភិបាលខណ្ឌទាំង១៤ ឱ្យបន្តតាមដានត្រួតពិនិត្យមើលពីវឌ្ឍនភាពក្នុងខណ្ឌរបស់ខ្លួន ដោយពង្រឹងបន្ថែម និងការអញ្ជើញម្ចាស់ទីតាំងមកផ្សព្វផ្សាយអនុក្រិត្យ០៣ និងលេីកទឹកចិត្តម្ចាស់បុរី ខុនដូរ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅឋានស្នាក់នៅប្រមូលផ្តុំ ត្រូវរាយការណ៍ និងសហការជាមួយអាជ្ញាធរ ដេីម្ម្បីរួមគ្នាទប់ស្កាត់បទល្មើសផ្សេងៗ និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដោយការទទួលខុសត្រូវទាំងអស់គ្នា។

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រចាំកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។

រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

ចំនួនអ្នកទស្សនា: Views

 

ក្នុងស្មារតីអភិរក្សប្រពៃណី និងរំលឹកគុណូបការៈ ចំពោះវីរបុរសស្នេហាជាតិ នៅថ្ងៃទី០៩-១០ ខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានប្រារព្ធពិធីបុណ្យឡើងរោងជូនទេពឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ យ៉ាងអធិកអធម នៅទីតាំងបូជនីយដ្ឋានប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន។

ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានារបស់ខេត្តកំពត និងខេត្តកែប

ចំនួនអ្នកទស្សនា: Views

(កំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋស្តីទី និង​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាល​ជាមួយ​​ក្រុម​​ប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា​ជុំវិញ​ខេត្តកំពត និងខេត្តកែប។

សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងសេប៊ូ

ចំនួនអ្នកទស្សនា: Views

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយប្រមុខរាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន និងឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួម ពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ "ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា" និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ វិស័យភស្ភុភារកម្មគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាកត្តាកំណត់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម បនាថ្លែងបញ្ជាក់ថា ការយល់ដឹងច្បាស់អំពីសន្ទស្សន៍ប្រតិបត្តិការភស្ភុភារកម្មថ្មី (LPI 2.0) នឹងជួយឱ្យកម្ពុជាអាចកំណត់បាននូវចំណុចខ្វះខាត និងដាក់ចេញនូវវិធានការកែទម្រង់ចំគោលដៅ ដើម្បីកាត់បន្ថយចំណាយភស្ភុភារកម្ម និងបង្កើនប្រសិទ្ធភាពច្រវាក់ផ្គត់ផ្គង់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី សន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ

ចំនួនអ្នកទស្សនា: Views

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួម សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៥ និងលើកទិសដៅឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ ដែលកន្លងមក សម្តេចទាំងទ្វេតែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធានដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម។

កិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា”

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំពិភាក្សាលម្អិតលើសេចក្តីព្រាងច្បាប់ “ស្តីពីកាតព្វកិច្ចយោធា” ជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ ដែលប្រព្រឹត្តទៅនៅ វិមានរដ្ឋសភា  ថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕

អភិបាលខេត្តស្វាយរៀង ចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់វិស័យអប់រំ នៅក្នុងខេត្តស្វាយរៀង ជាមួយរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជេីញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel នៅសាលាអន្តរជាតិវេស្ទឡាញន៍ សាខាក្រុងស្វាយរៀង។

ពិធីនេះមានការចូលរួមពី លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេទ្យខេសិន គ្រុបលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត​ លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង​ លលោកអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំសាលា​ វេស្ទឡាញន៍​ លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ ព្រមទាំងអាណាព្យាបាលសិស្សានុសិស្សជាច្រើនរូបទៀត។

សម្តេចតេជោ ណែនាំដល់មន្ត្រីរាជការ ក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ បន្តយកចិត្តទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ

ចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុប​ចំនួន ៩៩៦​នាក់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឆ្លើយតបចំពោះសំណួរររបស់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយ រដ្ឋមន្រ្តីការបរទេសថៃ នៅប្រទេសព្រុយណេដារូសាឡាម កាលពីថ្ងៃទី២៧ ខែមេសា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦–កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តីជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការ នៅរាជធានីបានដា ស៊េរី បេហ្កាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។