(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា ពិភពលោកទាំងមូលជាពិសេសអ្នកកាន់សាសនាហិណ្ឌូនៅលើពិភពលោកបានមើលឃើញពីភាពឃោរឃៅយង់ឃ្នងរបស់យោធាថៃដែលបានវាយកម្ទេចបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាទេវបង្កើតលោក និងថែរក្សាលោក ពេលខ្លួនបានប្រើកម្លាំងទ័ពឈ្លានពានកម្ពុជា។
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី៣ បានបន្តចាប់ផ្តើមហើយ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស លើកទី៣ នៅថ្ងៃស្អែក
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមហើយនៅវេលាម៉ោង ១០៖០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។
នៅថ្ងៃទីបីនេះ កិច្ចប្រជុំនឹងបន្តពិភាក្សាបន្ថែមទៀត ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ៕






ក្រសួងការបរទេស ចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ថៃមកលើកម្ពុជា រួមមានការ ប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការឈ្លានពានប្រដាប់អាវុធរបស់ប្រទេសថៃមកលើកម្ពុជា រួមមានការ ប្រើប្រាស់យន្តហោះចម្បាំង F-16 វាយប្រហារតាមអាកាសលើទីតាំងជាច្រើននៅតាមបណ្តាខេត្តនានាតាម បណ្តោយព្រំដែនកម្ពុជា-ថៃ។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា សកម្មភាពបែបនេះ គឺជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា បំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិនគោរពទាំងធម្មនុញ្ញអាស៊ាន និងស្មារតីនៃសហ គមន៍អាស៊ាន។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា៖



រដ្ឋបាលស្រុកកោះញែក រៀបចំពិធីអកអំបុកសាមគ្គីបង្ហាញស្មារតីខ្មែរជួយខ្មែរគាំទ្ររវះកងទ័ពការពារប្រទេស
ចំនួនអ្នកទស្សនា: Viewsមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាលស្រុកកោះញែក បានរៀបចំពិធីដាល់អំបុកសាមគ្គី ខ្មែរជួយខ្មែរ ដោយជោគជ័យ និងពោរពេញដោយអត្ថន័យជាតិក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់របស់ លោក សី ទូច អភិបាលនៃគណៈអភិបាលស្រុកកោះញែក។
អនាគតការងារនៅកម្ពុជា ដោយផ្អែកលើជំនាញ មុខរបរនិងការងារ និងការគាំពារសង្គម សំដៅបង្កើតទីផ្សារការងារដែលមានភាពធន់ ត្រូវបានកំណត់ជាប្រធានបទ នៃសន្និសីទថ្នាក់ជាតិ ស្តីពីសេដ្ឋកិច្ចការងារឆ្នាំ២០២៥
ចំនួនអ្នកទស្សនា: Viewsអភិបាលខេត្តព្រះវិហារ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខពលរដ្ឋភៀសសឹក និងពិនិត្យមើលការរៀបចំទីតាំងមណ្ឌលសុវត្ថិភាព ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ
ចំនួនអ្នកទស្សនា: Views(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យមើលទីតាំងមណ្ឌុលសុវត្ថិភាព និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលភាគច្រើន លើសលប់ បងប្អូនប្រជាពលរដ្ឋយើង អញ្ជើញមកពីស្រុកជាំក្សាន្ត ក្រោយស្នូរកាំភ្លើងផ្ទុះឡើងខ្លាំងបង្កដោយកងទ័ពឈ្លានពានថៃ នាព្រឹកព្រលឹមថ្ងៃនេះ។
សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយបងប្អូនជានិច្ច មិនសម្រាកឡើយ។ ខ្ញុំនៅទីនេះមិននឿយហត់ទេ បងប្អូនលំបាកជាងខ្ញុំខ្លាំងណាស់ ដើម្បីការពារដីដូនតានិងប្រជាជន»
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន តែងផ្តាំតាមបណ្តាមេទ័ពឲ្យប្រាប់កងទ័ពទាំងឡាយបែបនេះថា៖ «ខ្ញុំនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន និងសម្តេចធិបតីនាយករដ្ឋមន្រ្តី នៅប្រចាំការជាមួយបងប្អូនជានិច្ច មិនសម្រាកឡើយ។ ខ្ញុំនៅទីនេះមិននឿយហត់ទេ បងប្អូនលំបាកជាងខ្ញុំខ្លាំងណាស់ ដើម្បីការពារដីដូនតានិងប្រជាជន»។
អ្នកនាំពាក្យព្រឹទ្ធសភាទីប្រចាំការយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ !

ជំនួបជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, តំណាងក្រុមហ៊ុនធំៗរបស់អាម៉េរិក ចាប់អារម្មណ៍ក្នុងការទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អាម៉េរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក Ted Osius ប្រធាន និងជានាយកប្រតិបត្តិ (អតីតឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំប្រទេសវៀតណាម) ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Ted Osius អនុប្រធាន និងនាយកគ្រប់គ្រងប្រចាំតំបន់នៃ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕






