សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

រដ្ឋបាលឃុំណងឃីលិក បើកកិច្ចប្រជុំដាក់ឲ្យដេញថ្លៃ នៅគម្រោងជួសជុលផ្លូវលំក្រាលគ្រួសក្រហមចំនួន១ ខ្សែប្រវែង១០០០០ម៉ែត្រដែលមានចំនួន២ភូមិ ក្នុងឃុំណងឃីលិក

ចំនួនអ្នកទស្សនា: Views

ខេត្តមណ្ឌលគិរី កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៨និង៣០នាទីព្រឹក រដ្ឋបាលឃុំណងឃីលិក បានបើកគម្រោង សំណើដាក់ឱ្យដេញថ្លៃប្រកួតប្រជែង ជាសាធារណៈស្ដីពីការជួសជុលផ្លូវលំក្រាលគ្រួសក្រហម មានចំនួន២ភូមិ ក្នុងឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ផៃ ខាំផុត មេឃុំណងឃីលិក ជាប្រធានគណៈកម្មាធិការ លោក ម៉ៅ ឃឹម សមាជិក លោក ពៅ មុន្នី សមាជិក លោក ឡាំ សុីធឿន លេខាធិការ រួមទាំងសមាជិកជាច្រើនរូបទៀត ដែលបានអញ្ជើញចូលរួមផងដែរ។

ក្នុងនោះដែរគម្រោងដែលត្រូវបើកឱ្យដេញថ្លៃជាសាធារណៈមានចំនួន២ ភូមិ ក្នុងឃុំណងឃីលិក ទី១ភូមិណងប៊ួ ទី២ភូមិជីមាត ភូមិទាំងពីរនេះដែលមានកំណាត់ផ្លូវប្រវែងចំនួន ១០០០០ ម៉ែត្រ ទទឹងខ្នងលើផ្លូវប្រវែងទទឹង ៦ម៉ែត្រ។

គម្រោងផ្លូវ១ខ្សែនេះ តម្លៃប៉ាន់ស្មាន ៣៤២.៨២០.២៥០រៀល ដែលនៅភូមិចំនួន២ ក្នុងឃុំណងឃីលិក ក៏មានក្រុមហ៊ុន ចំនួន៣ដែរបានមកដាក់សំណើសុំដេញថ្លៃជាសាធារណៈ នៅគម្រោងផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែនេះ ទី១ក្រុមហ៊ុន (ម៉ៅសារ៉េតខនស្ត្រាក់សិន)សុពលភាពតម្លៃ ២៦១.១០០០០០រៀល
ទី២ក្រុមហ៊ុន (អេចប៊ីរីសសស៍) មានសុពលភាព តម្លៃ ៣៣៩.០០០០០០រៀល
ទី៣ក្រុមហ៊ុន (អេចប៊ីអេសឌី) មានសុពលភាពតម្លៃ​ ២៥០.៥០០០០០រៀលដែលបានមកដាក់សំណើសុំដេញថ្លៃគម្រោងជួសជុលផ្លូវលំក្រាលដីគ្រួសក្រហម ថ្ងៃនេះ ។

បច្ចុប្បន្នក្រុមហ៊ុនដែលដាក់តម្លៃទាបជាងគេនិងទទួលការជួសជុលនេះជាក្រុមហ៊ុនដែលមាន ឈ្មោះ (អេច ប៊ី អេស ឌី )ជាអ្នកទទួលបាន។

២៥ តុលា ២០២៥











Fresh Exclusive៖ សង្គ្រាមផ្លូវចិត្ត៖ អំពើអយុត្តិធម៌ថ្មីរបស់ថៃ ធ្វើដាក់មកលើប្រជាជនកម្ពុជានៅភូមិព្រៃចាន់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ ថៃ បានបំភ័យអ្នកស្រុកនៅក្នុងភូមិព្រៃចាន់ ដោយការប្រើឧបករណ៍បំពងសំឡេងដ៏គ្រលួចនាពេលរាត្រី ដើម្បីបំបាក់ស្មារតីពលរដ្ឋខ្មែរ។ នេះគឺជាល្បិចកលយុទ្ធសាស្ត្រនៃសង្គ្រាមចិត្តសាស្ត្រ របស់ថៃ ដែលធ្វើបន្ទាប់ពី

ចិនជំរុញកម្ពុជា និងថៃដោះស្រាយជម្លោះដោយសន្តិវិធី និងគាំទ្រឱ្យម៉ាឡេស៉ី ជួយលើកកម្ពស់ការដោះស្រាយតាមរបៀបអាស៊ាន

ចំនួនអ្នកទស្សនា: Views

(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ទីក្រុងប៉េកាំង បាននិយាយថា ចិនបានបង្ហាញការគាំទ្រជាថ្មី ឱ្យកម្ពុជានិងថៃព្យាយាមដោះស្រាយបញ្ហាវិវាទ តាមរយៈកិច្ចសន្ទនា និងពិគ្រោះយោបល់គ្នា ពោលគឺដោយសន្តិវិធី។ នេះបើការដកស្រង់ការផ្សាយចេញពី វែបសាយក្រសួងការបរទេសចិន នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ទិវាគ្រូបង្រៀន ជាការរំឭកគុណគ្រូគ្រប់ជំនាន់ ដែលតស៊ូបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាពដល់សិស្ស

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់លោកស្រី Esther McFarlane ប្រធាន​ផ្នែក​អប់រំ នៃ​អង្គការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគរុនិស្សិតជាច្រើនរូប។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាការបោះជំហានដ៏សំខាន់ ក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ការដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាការបោះជំហានដ៏សំខាន់​​ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ស្របតាម និម្មាបនកម្មគាំពារសង្គមឌីជីថល ដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨។

ការលើកឡើងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងឱកាសអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអញ្ជើញជាអធិបតីភាពប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា» “Digital Social Protection Platform” នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងយ៉ាងដូច្នេះថា៖ «ការដាក់ឱ្យដំណើរការនូវថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ជាការបោះជំហានដ៏សំខាន់​​ និងជាការសម្រេចបាននូវបង្គោលចរថ្មីមួយទៀត ស្របតាមនិម្មាបនកម្មគាំពារសង្គមឌីជីថល ដែលត្រូវបានកំណត់ក្នុងផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ឆ្នាំ២០២៤-២០២៨»។

ជាមួយគ្នានេះដែរ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា បន្ទាប់ពីការប្រកាសដាក់ឱ្យដំណើរការថ្នាលគាំពារសង្គមឌីជីថលកម្ពុជា នឹងរួមចំណែកជាកាតាលិករដ៏សំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាកំណត់យកការលើកស្ទួយសុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ ការអភិវឌ្ឍមូលធនមនុស្ស និងការកាត់បន្ថយភាពក្រីក្រ ជាអាទិភាពខ្ពស់ចំពោះមុខ ក្នុងស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ ដោយផ្តល់ការគាំពារ ដល់ពលរដ្ឋគ្រប់រូប ទប់ទល់នឹងហានិភ័យដែលអាចកើតមានក្នុងវដ្តជីវិត សំដៅលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ ក្នុងសង្គម ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យ រយៈពេលវែងក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសគូសបញ្ជាក់ថា ការធ្វើបរិវត្តកម្ម ឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម គឺជាកត្តាគន្លឹះមួយ សម្រាប់គាំទ្រដល់ការអនុវត្ត និងការកំណត់ជោគជ័យនៃ «គោលដៅយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព» ប្រកបដោយភាពធន់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក៏ដូចជារួមចំណែកក្នុងការអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ឆ្នាំ ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ឆ្នាំ២០២២-២០៣៥» ផងដែរ។ នេះគឺជាកិច្ចការដែលក្រុមប្រឹក្សាជាតិគាំពារសង្គម បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់ និងគិតគូររៀបចំយ៉ាងល្អិតល្អន់ ចាប់តាំងពីឆ្នាំ២០២៣មក។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏សម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា សុមេធី, រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, និងលោក ស្តេហ្វេន មេសសេរឺ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ចំពោះការថ្លែងនូវមតិចំណាប់អារម្មណ៍ដ៏ក្បោះក្បាយ, ជាពិសេស អំពីអត្ថប្រយោជន៍នៃការធ្វើបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា។ និងសូមសម្តែងនូវអំណរគុណដល់លោកបណ្ឌិត ចន ណារិទ្ធ, រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ដែលបានផ្តល់នូវរបាយការណ៍ និងបទបង្ហាញសង្ខេបអំពីទិដ្ឋភាពរួមនៃថ្នាលគាំពារសង្គមឌីជីថលកម្ពុជា និងវឌ្ឍនភាពដែលសម្រេចបាន ក្នុងការធ្វើបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ជាពិសេស «ការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម» ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបបញ្ជាក់ថា វឌ្ឍនភាពដែលសម្រេចបាននេះ ពិតជាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំយ៉ាងមោះមុត របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាប្រតិបត្តិករគាំពារសង្គម ក្រោមការសម្របសម្រួលកម្រិតគោលនយោបាយ ពីសំណាក់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម និង កម្រិតបច្ចេកទេសពីសំណាក់លេខាធិការដ្ឋាននៃអនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម ព្រមទាំងការចូលរួមអនុវត្ត ប្រកបដោយស្មារតីបុរេសកម្ម របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការណ៍នេះក៏បានបង្ហាញពីការប្រឹងប្រែងឥតឈប់ឈររបស់ភាគីពាក់ព័ន្ធទាំងឡាយ ក្នុងការចូលរួមអនុវត្តគោលដៅយុទ្ធសាស្ត្រនៃ «ផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម» របស់រាជរដ្ឋាភិបាលរហូតសម្រេចបាននូវលទ្ធផលដ៏ល្អគួរឱ្យកត់សម្គាល់៕

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់កិត្តិយស ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២,៨១៤អង្គ/នាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ២,៨១៤អង្គ/នាក់ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ទេសរដ្ឋមន្រ្តី អៀង មូលី ណែនាំ និងផ្តាំផ្ញើនិស្សិតអាហារូបករណ៍ ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃនេះ បានណែនាំ និងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ទាំងអស់ ដែលមកពីស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺថា ពេលបានទទួលលអាហារូបករណ៍ សិក្សានៅភ្នំពេញរយៈពេល ៤ឆ្នាំនេះ គឺនិស្សិតទាំងអស់ពីជាមានសំណាង ដោយសារកម្ពុជារបស់យើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។