សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ

ចំនួនអ្នកទស្សនា: Views

នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិកបានអញ្ជើញចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើតាម លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ៕

ឯកឧត្តម ជា ចំណាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ នៅក្នុងឃុំអង្គរអង្គ ស្រុកពាមរ ខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ចំណាន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ និងឯកឧត្តម រឿន រិទ្ធីរ័ត្ន អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ និងជាអនុប្រធានទី១ក្រុមការងារចុះមូលដ្ឋានឃុំអង្គរអង្គ ព្រមទាំងឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្តចំនួន៣ក្នុងឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង រួមមាន៖ ១-វត្តសុវណ្ណឧស្យាន ២-វត្តសុវណ្ណសាមគ្គី ៣-វត្តទួលសំពៅមាស និងបាននាំយកទេយ្យទាន ជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងបច្ច័យវេរប្រគេនព្រះសង្ឃ និងមានអំណោយចែកជូនដល់លោកតា លោកយាយ និងពុទ្ធបរិស័ទដែលបានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២នេះ។

មន្រ្តីយោធាអាមេរិក ចូលរួមជាអ្នកសង្កេតការណ៍ ក្នុងសមយុទ្ធយោធារវាងរុស្ស៉ី និងបេឡារុស

ចំនួនអ្នកទស្សនា: Views

     

(NEAR BORISOV, បេឡារុស)៖ មន្រ្តីយោធាអាមេរិក បានចូលរួមជាអ្នកសង្កេតការណ៍ នៅក្នុងការធ្វើសមយុទ្ធយោធារវាងរុស្ស៉ី និងបេឡារុស កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលជាលើកដំបូងចាប់តាំងពីទីក្រុងមូស្គូ ប្រើប្រាស់ទឹកដីបេឡារុស ជាកន្លែងបើកការវាយប្រហារចូលអ៊ុយក្រែន ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្យាយាមធ្វើឱ្យទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់ទីក្រុងមូស្គូ កាន់តែស៉ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ ២០២៥។

វត្តមានក្រុមមន្ត្រីអាមេរិក ក្នុងនាមជាអ្នកសង្កេតការណ៍ គឺជាសញ្ញាថ្មីចុងក្រោយបង្អស់ ដែលថាទីក្រុងវ៉ាស៉ីនតោន កំពុងស្វែងរកទំនាក់ទំនងដ៏កក់ក្តៅជាមួយបេឡារុស។ មន្រ្តីយោធាអាមេរិកពីររូប ដែលមានវរសេនីយ៍ Bryan Shoupe នៃកងទ័ពអាកាស និងមន្ត្រីម្នាក់ទៀតកំពុងស្ថិតនៅបេឡារុស ដើម្បីធ្វើការអង្កេតសមយុទ្ធយោធា «Zapad-2025» រួមជាអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Yunus-Bek Yevkurov។

កាលពីសប្តាហ៍មុន មន្រ្តីរបស់លោក ត្រាំ គឺលោក John Coale ក៏បានទៅកាន់ទីក្រុង Minsk ផងដែរ ហើយបាននិយាយថា លោក ត្រាំ ចង់បើកស្ថានទូតអាមេរិកឡើងវិញនៅទីនោះក្នុងពេលឆាប់ៗ ក៏ដូចជាធ្វើឱ្យទំនាក់ទំនង និងពាណិជ្ជកម្មមានលក្ខណៈធម្មតា៕

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតីភាពចែកប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

ចំនួនអ្នកទស្សនា: Views

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធីបតីភាពប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម។ ពិធីនេះ រៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

កម្ពុជាបន្តអំពាវនាវឲ្យថៃដោះលែងទាហាន១៨នាក់ដែលថៃចាប់ទៅឲ្យបានឆាប់ ខណៈរហូតដល់ពេលនេះ គឺមានរយៈពេល៤៦ថ្ងៃហើយ

ចំនួនអ្នកទស្សនា: Views

រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវ​គ្រប់​យន្ត​ការ​ដោះ​ស្រាយ​ទាំង​អស់​ដើម្បី​ឱ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជា​១៨​នាក់​វិល​ត្រឡប់មក​វិញ​ឱ្យ​បាន​ឆាប់​​រហ័ស​ជា​ទីបំផុត និងដោយសុខសុវត្ថិភាព ខណៈរហូតដល់ពេល​នេះ​គឺ​មាន​រយៈ​ពេល​៤៦​ថ្ងៃ​ហើយ​ក្រោយ​ថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។

យោងតាមឆាណែលតេលេក្រាមរបស់ក្រសួងការពារជាតិកម្ពុជា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ​នេះបានឲ្យដឹងថា ថ្ងៃនេះជា ថ្ងៃទី៤៦ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និង​ដាក់​ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។ ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យភាគីថៃ ដោះ​លែង​ពួក​គាត់​ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់អាច​វិលត្រឡប់​មក​ជួប​ជុំ​ក្រុម​គ្រួសារ​របស់​ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់អះអាងទៀតថា«រាជរដ្ឋាភិបាលកម្ពុជា បាន​នឹង​កំពុង​ធ្វើ​ការ​យ៉ាង​សស្រាក់សស្រាំឥតឈប់ឈរ នូវគ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បី​ឱ្យ​ភាគី​ថៃ ដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រឡប់​មក​វិញ​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត និងដោយសុខសុវត្ថិភាព»។ ជាមួយគ្នានោះដែរ ក្រសួងការពារជាតិកម្ពុជា បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិន​ដែល​បោះ​បង់​កង​កម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយនោះ។

ទាក់ទងនឹងទាហានកម្ពុជា១៨នាក់ខាងលើនេះដែរ ប្រធាន​គណៈ​ប្រតិភូ​ថ្នាក់​តំបន់​នៃ​គណៈ​កម្មាធិការ​កាក​បាទក្រហមអន្តរជាតិលោក Jurg Montani បានប្រាប់កម្ពុជាកាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ​ថា កងទ័ពកម្ពុជាទាំង១៨នាក់ ដែលថៃចាប់ទៅដោយខុសច្បាប់នោះ ពួកគេ​មាន​សុវត្ថិ​ភាព​ល្អ និងសុខភាពល្អធម្មតាទាំងអស់គ្នា។ យ៉ាងណា​ក៏ដោយកម្ពុជា​នៅ​តែ​បន្ត​អំពាវ​នាវ​យ៉ាង​ទទួច​ឲ្យ​ភាគី​ថៃធ្វើការដោះលែងពួក គេ មកកម្ពុជាវិញ​ឲ្យបា​ន​ឆាប់​ស្រប​ទៅតា​ម​ច្បាប់ម​នុស្ស​ធម៌​អន្តរ​ជាតិ​៕ អត្ថបទ បាន ចក់


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និង​ស្ថាប័នពាក់​ព័ន្ធ​មួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធី​បើក​ពិព័រណ៍​ជំនាញ​សិក្សា ​និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី​នេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង​២​ពាន់​នាក់​។

នៅអង្គពិធីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍ជំនាញ​សិក្សា និ​ង​ការ​ងារ​នៅ​ពេល​នេះ មានសារៈសំខាន់ណាស់​សម្រាប់​ឱ្យ​យុវជន​កម្ពុជាទទួល​បាន​បទ​ពិសោធន៍​ពី​ការ​សិក្សា​នៅ​ក្នុងប្រទេស និងបរទេស និងអាចស្វែងរកការងារបាននៅទីនេះ។ លើសពីនេះ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់យុវជន នៅពេលមាន ចំណេះ ជំនាញ​ហើយ ត្រូវមានសីលធម៌ និងត្រូវចេះស្រលាញ់ប្រទេសជាតិ។ សម្រាប់យុវជនវិញ បាន​លើក​ឡើង​ដែរថា ពេលបានចូលរួមក្នុងពិព័រណ៍នៅថ្ងៃនេះមានអារម្មណ៍រីករាយ និង​ទទួល​ព័ត៌​មាន​ផ្សេង​ៗ​ពី​ការសិក្សា និងឱកាសការងារ។ យុវជនទាំងនោះបានប្តេជ្ញាថា នឹងខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងធ្វើជាយុវជនល្អនៅក្នុងសង្គម។

គួរបញ្ជាក់ដែរថា ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «​ឆ្ពោះទៅ​កាន់ឧស្សាហកម្ម ៥.០»។ ពិព័រណ៍នេះ បានទទួលការគាំទ្រយ៉ាងមុតមាំពី សំណាក់​ស្ថាន​ទូត​សហរដ្ឋអាមេរិកនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដើរតួរជាវេទិកាដ៏សំខាន់មួយ ដែលសិស្សា​នុសិ​ស្សម​ក​ពី​បណ្តា​វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យទាំងអស់ អាចភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសិក្សា អ្នក​ដឹកនាំក្នុងវិស័យឧស្សាហកម្ម អភិវឌ្ឍន៍ ដើម្បីជា​ផែនទី​សម្រាប់​ចង្អុលបង្ហាញ​ផ្លូវ​ទៅ​កាន់​អនាគត​ដ៏​រុងរឿង។ នៅក្នុងពិព័រណ៍មានស្តង់ប្រមាណ៤០ របស់គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​បណ្តុះ​បណ្តាលបច្ចេកទេស និងក្រុមហ៊ុនឯកជន។

ជំនួបជាមួយរដ្ឋមន្ត្រីសុខាភិបាល, ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា សន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក Olivier RICHARD ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងជួយពង្រីកវិសាលភាពនៃកិច្ច សហប្រតិបត្តិការទ្វេភាគីកម្ពុជា-បារាំង លើវិស័យសុខាភិបាលបន្ថែមទៀត។

អង្គការសង្គមស៊ីវិលរាជធានីភ្នំពេញនិងខេត្តកណ្តាល អំពាវនាវឱ្យមានការដោះលែងវីរកងទ័ពកម្ពុជា ១៨រូប ដោយឥតលក្ខខណ្ឌ និងអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួននិងដោយភាពស្មោះត្រង់

ចំនួនអ្នកទស្សនា: Views

        

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានរៀបចំវេទិកាសន្ទនាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដើម្បីពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងបរិបទថ្មី» ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក កឹមរ័ត្ន វិសិដ្ឋ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក សុខ ពេញវុធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ណុប ដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីអង្គការ សមាគម សហគមន៍ និងសហជីព រួមទាំងមន្ទីរជំនាញមកពីរាជធានីភ្នំពេញនិងខេត្តកណ្តាលជាច្រើនរូប។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ

ចំនួនអ្នកទស្សនា: Views

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ ក្នុងឱកាសនៃពិធីអបអរសាទរនេះ ក៏មានការអញ្ជើញចូលរួមជា

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលចាប់ផ្តើមបើកដំណើរការ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន

ចំនួនអ្នកទស្សនា: Views

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបង្ហោះសារអបអរសាទរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ ដែលបានចាប់ផ្តើមដំណើរការបម្រើសេវាកម្មហោះហើរជូនភ្ញៀវជាតិ និងអន្តរជាតិ តភ្ជាប់ជើងមេឃកម្ពុជាទៅកាន់ពិភពលោកកាន់តែធំ និងទូលាយ​ជាងមុន។

មេធាវីម្នាក់ឈ្មោះ Mark Zuckerberg ប្តឹងក្រុមហ៊ុន Facebook ពីបទបិទគណនីម្តងហើយម្តងទៀត

ចំនួនអ្នកទស្សនា: Views

(បរទេស)៖ មេធាវីម្នាក់មានរស់នៅទីក្រុង Indianapolis រដ្ឋ Indiana សហរដ្ឋអាមេរិក ឈ្មោះ Mark S. Zuckerberg ដែលមិនមែនជាស្ថាបនិកក្រុមហ៊ុន Facebook នោះទេ បានដាក់ពាក្យបណ្តឹងប្តឹងក្រុមហ៊ុន Meta ពីបទបិទគណនីរបស់គាត់ម្តងហើយម្តងទៀត ដោយសារតែច្រឡំឈ្មោះរបស់គាត់ជាមួយស្ថាបនិកបណ្ដាញសង្គមដ៏ធំមួយនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្មីៗនេះ។

យោងតាមឯកសារតុលាការដែលបានដាក់ជូនតុលាការរដ្ឋ Indiana បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តិនៃក្រុមហ៊ុន Meta បានសម្គាល់ខុសទៅលើគណនីផ្ទាល់ខ្លួន និងគណនីអាជីវកម្មរបស់លោកមេធាវីរូបនេះថា "ក្លែងបន្លំជាតារាល្បី" ឬ "ប្រើប្រាស់ឈ្មោះក្លែងក្លាយ"។ លោក Zuckerberg បានឱ្យដឹងថា គណនីអាជីវកម្មរបស់គាត់ត្រូវបានបិទចំនួន ៥ ដងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ ខណៈគណនីផ្ទាល់ខ្លួនរបស់គាត់ត្រូវបានបិទ ៤ ដង។

ការបិទគណនីម្តងហើយម្តងទៀតនេះ បានធ្វើឱ្យលោក Zuckerberg ខាតបង់ចំណូលពីការផ្សាយពាណិជ្ជកម្មជាង ១១.០០០ ដុល្លារ ដែលគាត់បានចំណាយដើម្បីផ្សព្វផ្សាយការិយាល័យមេធាវីរបស់គាត់។ លោកបានប្រៀបធៀបស្ថានភាពនេះទៅនឹង "ការទិញផ្ទាំងប៉ាណូតាមដងផ្លូវហាយវេ" ប៉ុន្តែត្រូវគេយកអ្វីមកបិទបាំងវិញ មុនពេលអ្នកណាម្នាក់អាចមើលឃើញ។

ពាក្យបណ្តឹងនេះបានចោទប្រកាន់ក្រុមហ៊ុន Meta ពីបទធ្វេសប្រហែស (negligence) និងរំលោភកិច្ចសន្យា (breach of contract) ដោយលោកមេធាវីបានបញ្ជាក់ថា ការសម្រេចចិត្តប្តឹងនេះគឺដើម្បីឱ្យក្រុមហ៊ុន Meta ទទួលខុសត្រូវ និងដោះស្រាយបញ្ហាដែលកើតឡើងជាបន្តបន្ទាប់នេះ ដែលបានប៉ះពាល់ដល់មុខរបររបស់គាត់។

ជាការឆ្លើយតបទៅនឹងករណីនេះ ក្រុមហ៊ុន Meta បានទទួលស្គាល់កំហុស និងបានបើកគណនីរបស់លោកឱ្យដំណើរការឡើងវិញ ដោយបញ្ជាក់ថា វាត្រូវបានបិទដោយសារកំហុសឆ្គង ហើយពួកគេកំពុងខិតខំប្រឹងប្រែងដើម្បីការពារកុំឱ្យមានហេតុការណ៍ស្រដៀងគ្នាកើតឡើងទៀតនៅពេលអនាគត៕




ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាច្រេីននាក់

ចំនួនអ្នកទស្សនា: Views

នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងភ្ញៀវកិត្តិយសជាច្រេីននាក់

បានអញ្ជេីញទស្សនកិច្ច អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងដាក់ឲ្យដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។ 

សូមជម្រាបជូនថា ពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។











គណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា នាំយកម៉ាស់ការពារផ្សែងពុលជិត២ពាន់ម៉ាស់ ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីកងទ័ពកំពុងឈរជើងការពារបរូណភាពទឹកដី

ចំនួនអ្នកទស្សនា: Views

 គណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា នាំយកម៉ាស់ការពារផ្សែងពុលជិត២ពាន់ម៉ាស់ ជូនរដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីកងទ័ពកំពុងឈរជើងការពារបរូណភាពទឹកដី

(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បាននាំយកអំណោយជាម៉ាស់ការពារផ្សែងពុលចំនួន ១,៨៥០ម៉ាស់ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីផ្តល់ជូនអង្គភាពមួយចំនួនដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារបរូណភាពទឹកដី អធិបតេយ្យភាពរបស់កម្ពុជា ពីសត្រូវឈ្លានពានទិសខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា អំណោយជាម៉ាស់ការពារផ្សែងពុលដែលប្រគល់ជូនរដ្ឋបាលខេត្តឧត្តរមានជ័យនាពេលនេះ គឺបានមកពីការបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ប្រធាន អនុប្រធាន លេខាធិការ និងសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ចំនួន៩រូប ក្នុងម្នាក់មួយខែចំនួន ២,០០០,០០០រៀល និងមានការចូលរួមពីទីប្រឹក្សាច្បាប់អមគណៈកម្មការ ១រូប ក្នុងមួយខែ ៣០០,០០០រៀល និងលោក លោកស្រី ចំនួន ៦រូប ក្នុងម្នាក់ចំនួន ២០០,០០០រៀល ក្នុងរយៈពេល៣ខែ ដូចមានរាយនាមក្រោម៖

លោក កែប ជុតិមា ប្រធាន

លោក ច័ន្ទ សុផល អនុប្រធាន

លោកស្រី អ៊ុន សុគន្ធា លេខាធិការ

លោក នៅ សំ សមាជិក

លោក ចាន់ យឿន សមាជិក

លោក សត្យា វុធ សមាជិក

លោក ឡុង ប៊ុន្នី សមាជិក

លោក សេរី កុសល សមាជិក

លោកបណ្ឌិត នាង ចាន់ណាក់ សមាជិក

លោក ហេង រដ្ឋា ទីប្រឹក្សាច្បាប់

លោក ប៊ន សុភ័ក្ត្រ ជំនួយការលោក កែប ជុតិមា

លោកស្រី សេង ច័ន្ទសុវណ្ណារី ជំនួយការ លោកស្រី អ៊ុន សុគន្ធា

លោក ប៉ាល់ សុគន្ធា ជំនួយការគណៈកម្មការ

លោក ទិត សារ៉ាន្នី ជំនួយការគណៈកម្មការ

លោកស្រី នុត ស៊ីណា ជំនួយការគណៈកម្មការ

កញ្ញា សុខ ទេវី ជំនួយការគណៈកម្មការ៕