សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥

ចំនួនអ្នកទស្សនា: Views

សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊ុ្វលប្រាយ និងអាហារូបករណ៍សហរដ្ឋអាម៉េរិក( FUSAAC ) សហការជាមួយស្ថានទូតប្រចាំប្រទេសកម្ពុជា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ និង​ស្ថាប័នពាក់​ព័ន្ធ​មួយចំនួនទៀត នៅព្រឹកថ្ងៃទី១៣ខែកញ្ញានេះ បានរៀបចំពិធី​បើក​ពិព័រណ៍​ជំនាញ​សិក្សា ​និងការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ពិធី​នេះរៀបចំនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​ស្រី ខាតថារិន ឌិប (Katharine Diop) អនុប្រធានស្តីទីស្ថានទូតសហរដ្ឋអាម៉េរិក ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួងរ៉ែ និងថាមពល ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងយុវជន សរុបជាង​២​ពាន់​នាក់​។

នៅអង្គពិធីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា ពិព័រណ៍ជំនាញ​សិក្សា និ​ង​ការ​ងារ​នៅ​ពេល​នេះ មានសារៈសំខាន់ណាស់​សម្រាប់​ឱ្យ​យុវជន​កម្ពុជាទទួល​បាន​បទ​ពិសោធន៍​ពី​ការ​សិក្សា​នៅ​ក្នុងប្រទេស និងបរទេស និងអាចស្វែងរកការងារបាននៅទីនេះ។ លើសពីនេះ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអំពាវនាវដល់យុវជន នៅពេលមាន ចំណេះ ជំនាញ​ហើយ ត្រូវមានសីលធម៌ និងត្រូវចេះស្រលាញ់ប្រទេសជាតិ។ សម្រាប់យុវជនវិញ បាន​លើក​ឡើង​ដែរថា ពេលបានចូលរួមក្នុងពិព័រណ៍នៅថ្ងៃនេះមានអារម្មណ៍រីករាយ និង​ទទួល​ព័ត៌​មាន​ផ្សេង​ៗ​ពី​ការសិក្សា និងឱកាសការងារ។ យុវជនទាំងនោះបានប្តេជ្ញាថា នឹងខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងធ្វើជាយុវជនល្អនៅក្នុងសង្គម។

គួរបញ្ជាក់ដែរថា ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥ រៀបចំឡើង ក្រោមប្រធានបទ «​ឆ្ពោះទៅ​កាន់ឧស្សាហកម្ម ៥.០»។ ពិព័រណ៍នេះ បានទទួលការគាំទ្រយ៉ាងមុតមាំពី សំណាក់​ស្ថាន​ទូត​សហរដ្ឋអាមេរិកនៅកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង​ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការដើរតួរជាវេទិកាដ៏សំខាន់មួយ ដែលសិស្សា​នុសិ​ស្សម​ក​ពី​បណ្តា​វិទ្យាល័យ និងនិស្សិតសាកលវិទ្យាល័យទាំងអស់ អាចភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នសិក្សា អ្នក​ដឹកនាំក្នុងវិស័យឧស្សាហកម្ម អភិវឌ្ឍន៍ ដើម្បីជា​ផែនទី​សម្រាប់​ចង្អុលបង្ហាញ​ផ្លូវ​ទៅ​កាន់​អនាគត​ដ៏​រុងរឿង។ នៅក្នុងពិព័រណ៍មានស្តង់ប្រមាណ៤០ របស់គ្រឹះស្ថានសិក្សា គ្រឹះស្ថាន​បណ្តុះ​បណ្តាលបច្ចេកទេស និងក្រុមហ៊ុនឯកជន។

0 Comments:

Post a Comment