សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ទំនាក់ទំនង /Tele: 0884888894 / 0966633828....

សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /​ ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង /​ Tele: 0884888894 / 0966633828 ។.

ពានសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ កើនទាំងក្រុមចូលរួម កើនទាំងប្រាក់រង្វាន់

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនាខាងមុខ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក) ដោយមានក្រុមចូលរួមកើនឡើងដល់ ៣២ក្រុមសម្រាប់ផ្នែកបុរស រួមជាមួយការបន្ថែមវិញ្ញាសាបាល់ទះនារី ស្របពេលកញ្ចប់ប្រាក់រង្វាន់សរុប ក៏មានការកើនឡើងយ៉ាងច្រើនផងដែរ។

អាកាសចរណ៍ជាតិកម្ពុជា សម្ពោធស្លាកសញ្ញា និងរចនាលើតួយន្ដហោះថ្មី, រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ ថា ស្លាកសញ្ញាថ្មីនេះ ឆ្លុះបញ្ចាំងនូវភាពរីកចម្រើន នៃវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា និងជារដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធស្លាកសញ្ញា និងរចនាលើតួយន្ដហោះថ្មី (New Logo and Aircraft Livery) របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។

ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ ដែលសម្រេចបាននូវសកម្មភាពសំខាន់ៗជាច្រើន និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦ ក៏ដូចជាពិនិត្យលើការរៀបចំលិខិតបទដ្ឋានគតិយុត្តសំខាន់ៗនានាពាក់ព័ន្ធនឹងវិស័យអធិការកិច្ច ជាពិសេសការរៀបចំឯកសារទស្សនទានស្ដីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច។

លោក ម៉ាឌូរ៉ូ ថាវ៉េណេស៊ុយអេឡា បើកចំហកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក នៅចំពោះមុខសម្ពាធកាន់តែខ្លាំង

ចំនួនអ្នកទស្សនា: Views

 (ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានគេចវេសឆ្លើយនឹងសំណួរជុំវិញសេចក្ដីរាយការណ៍អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយនៅក្នុង ប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្តែបាននិយាយថាលោកបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោយរងសម្ពាធពីទីក្រុងវ៉ាស៊ីនតោនជាច្រើនសប្ដាហ៍មកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។​

នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែមករា លោក ម៉ាឌូរ៉ូ ដោយចង់សំដៅលើគំនិតនៃកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិកស្ដីពីការរត់ពន្ធគ្រឿងញៀន ប្រេង និងអន្តោប្រវេសន៍ បាននិយាយថារូបលោកបើកចំហចំពោះកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក មិនថានៅទីណា ឬនៅពេលណានោះទេឱ្យតែសហរដ្ឋអាមេរិកចង់។

មកទល់នឹងពេលនេះ លោក ម៉ាឌូរ៉ូ មិនបានទទួលស្គាល់ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកលើកំពង់ផែមួយនៅក្នុងប្រទេសរបស់លោកនោះទេ។ នៅពេលត្រូវបានសាកសួរត្រង់ៗ ថាតើលោកទទួលស្គាល់ ឬបដិសេធ ការវាយប្រហារនេះ លោក ម៉ាឌូរ៉ូ មិនបានឆ្លើយចំនឹងសំណួរនោះទេ ដោយនិយាយថានេះអាចជាអ្វីដែលយើងអាចនឹងជជែកគ្នានៅប៉ុន្មានថ្ងៃខាងមុខ។

គួរបញ្ជាក់ថា បើជាការពិតមែន ការវាយប្រហារលើកំពង់ផែវ៉េណេស៊ុយអេឡានឹងក្លាយជាវាយប្រហារលើដីគោកលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក ក្នុងយុទ្ធនាការប្រឆាំងនឹងការរត់ពន្ធ គ្រឿងញៀននៅក្នុងតំបន់អាមេរិកឡាទីនចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២៥មក។ លោក ត្រាំ កាលពីថ្ងៃចន្ទ បានអះអាងថាសហរដ្ឋអាមេរិកបានវាយប្រហារ និងកម្ទេចកំពង់ផែមួយកន្លែងដែល ត្រូវបានប្រើប្រាស់សម្រាប់ទូកដឹកគ្រឿងញៀនរបស់វ៉េណេស៊ុយអេឡា។ លោក ត្រាំ មិនបាននិយាយថាតើប្រតិបត្តិការនេះធ្វើឡើងដោយយោធាអាមេរិក ឬក៏ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ឡើយ ហើយក៏មិនបានបង្ហើបឱ្យដឹងពីទីតាំងជាគោលដៅនៃការវាយប្រហារនោះដែរ៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូប

ចំនួនអ្នកទស្សនា: Views

  

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសំណេះសំណាល ជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូប ដែលបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ ដោយសុខសុវត្ថិភាព នៅវិមាន៧មករា រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា វីរៈកងទ័ពកម្ពុជា បានត្រឡប់មកថល់កម្ពុជាវិញនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងទ័ពថៃប្រើល្បិចដ៏អាក្រក់ចាប់ខ្លួន និងឃុំទុករយៈពេល១៥៥ថ្ងៃ៕