Home
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
សេដ្ឋកិច្ច
សន្តិសុខសង្គម
ទេសចរណ៍
ព័ត៌មានវិទ្យា
កីឡា
ជីវិត្តកំសាន្ត
Search
About
!doctype>
សូមស្វាគមន៍ គេហទំព័រ កោះញែកប៉ុស្តិ៍ - មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទំនាក់ទំនង /Tele: 0884888894 / 0966633828....
សូមស្វាគមន៍ www.k-kohnheaekpost.com.kh មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ៖ លោក ប៉ាវ សុភ័ក្រ មានទីស្នាក់ការកណ្តាល / ភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី / ទំនាក់ទំនង / Tele: 0884888894 / 0966633828 ។.
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការវិនិយោគលើសុខភាព ការអប់រំ ការការពារសុវត្ថិភាពរបស់កុមារ ជាការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិ
ចំនួនអ្នកទស្សនា:
Views
June 02, 2026
ព័ត៌មានជាតិ
No comments
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថាកុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិ។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់ប្រទេស ហើយការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង។
ការថ្លែងរបស់លោកជំទាវបណ្ឌិតបានធ្វើឡើងនៅក្នុងឱកាសជាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អបអរសាទរ ទិវាកុមារអន្តរជាតិ ក្រោមប្រធានបទ៖ រួមគ្នាដើម្បីកុមារគ្រប់រូប និងពិធីប្រកាសតែងតាំងទូតសុច្ឆន្ទៈយូនីសេហ្វប្រចាំកម្ពុជា នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមផងដែរពីក្រសួង-ស្ថាប័ន ពាក់ព័ន្ធ, លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វ ប្រចាំកម្ពុជា, សិល្បករ-សិល្បការីនី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
នៅក្នុងឱកាសនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងអបអរសាទរយ៉ាងក្លៀវក្លាបំផុត ចំពោះការរៀបចំខួបលើកទី ៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី ២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារ កម្ពុជា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ»។
លោកជំទាវបណ្ឌិតបន្តថា «សម្រាប់កុមារ សន្តិភាពមិនមែនគ្រាន់តែជាពាក្យមួយទេ។ សន្តិភាព គឺជារបាំងសុវត្ថិភាពនៅក្នុងគ្រួសារ គឺឱកាសដែលកុមារបានទៅសាលារៀន ជាស្នាមញញឹម ជាការលូតលាស់ដោយគ្មានការភ័យខ្លាច និងជាក្ដីសង្ឃឹមសម្រាប់អនាគត។ កុមារគឺជានិមិត្តរូបនៃគ្រួសារ កុមារគឺជានិមិត្តរូបនៃសហគមន៍ និងជាអនាគតរបស់ជាតិមាតុភូមិយើង។ ការថែរក្សាកុមារនៅក្នុងថ្ងៃនេះ គឺការថែរក្សាអនាគតរបស់កម្ពុជារបស់យើង។ ការវិនិយោគលើសុខភាព ការអប់រំ ការការពារ និងសុវត្ថិភាពរបស់កុមារ គឺជារបាំងការវិនិយោគដ៏មានតម្លៃបំផុតលើមូលធនមនុស្ស និងភាពរុងរឿងរបស់ប្រទេសជាតិយើង»។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបន្ថែមថាស្ថានភាពលំបាកនៅតាមព្រំដែននាពេលថ្មីៗនេះ គឺបានធ្វើឱ្យកុមារ និងគ្រួសារជាច្រើនប្រឈមនឹងការផ្លាស់ប្តូរលំនៅ ការរំខាននៅក្នុងការសិក្សា ការបាត់សុវត្ថិភាព និងផលប៉ះពាល់ផ្លូវចិត្ត។ សម្រាប់កុមារ ការខកខានមួយថ្ងៃក្នុងការទៅសាលារៀន គឺជារបាំងការបាត់បង់ឱកាសមួយ ហើយការភ័យខ្លាចម្ដងៗនោះ គឺអាចដក់ជាប់ក្នុងចិត្តរបស់ពួកគេ រយៈពេលយូរជាងដែលយើងបានគិតទៅទៀត។
ក្នុងកាលៈទេសៈបែបនេះ កុមារមិនត្រឹមតែត្រូវការសេចក្ដីអាណិតអាសូរប៉ុណ្ណោះទេ ក៏ប៉ុន្តែពួកគាត់ត្រូវការចាំបាច់នូវការការពារ ជាក់ស្ដែង តរូវការសាលារៀន ត្រូវការសេវាសុខភាព ត្រូវការទឹកស្អាត ត្រូវការការគាំទ្រផ្លូវចិត្ត និងត្រូវការមនុស្សធំក្បែរពួកគាត់ដោយក្ដីមេត្តា និងការទទួលខុសត្រូវ។ ការការពារកុមារមិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយតែម្នាក់ឯងនោះទេ ប៉ុន្តែគឺការទទួលខុសត្រូវរួមគ្នា របស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិល សិល្បករ សិល្បការិនី អ្នកបង្កើតមាតិកាតាមបណ្ដាញផ្សព្វផ្សាយនានា រួមទាំងយុវជន ក្រុមគ្រួសារ និងសង្គមទាំងមូល។
ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តរួមគ្នាដើម្បីធានាថា «កុមារគ្រប់រូបទទួលបានការថែទាំ និងសេចក្ដីស្រឡាញ់, កុមារគ្រប់រូបទទួលបានសុវត្ថិភាព និងការការពារ, កុមារគ្រប់រូបទទួលបានការអប់រំ សុខភាព និងឱកាសស្មើៗគ្នា និងកុមារគ្រប់រូបអាចធំធាត់ឡើងដោយក្ដីសង្ឃឹម សេចក្ដីថ្លៃថ្នូរ និងជំនឿលើអនាគតរបស់ខ្លួន រួមគ្នាដើម្បីកុមារគ្រប់រូប មិនគួរត្រឹមតែជាសារសម្រាប់តែកម្មវិធីមួយថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែគួរតែជាការប្ដេជ្ញាចិត្តជាប្រចាំារបស់យើងទាំងអស់គ្នា។ នៅពេលយើងការពារកុមារ គឺយើងកំពុងការពារអនាគតរបស់ប្រទេសយើង។ នៅពេលដែលយើងផ្ដល់ឱកាសដល់កុមារ គឺយើងកំពុងបើកទ្វារឲ្យប្រទេសជាតិយើងរីកចម្រើន ហើយនៅពេលដែលយើងឈរនៅក្បែរកុមារដែលងាយរងគ្រោះបំផុត គឺយើងកំពុងបង្ហាញពីមនុស្សធម៌ គុណតម្លៃដ៏ល្អបំផុតរបស់សង្គមជាតិយើង»។
ទន្ទឹមនឹងនេះស្ត្រីទី១នៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា ក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ រួមមានអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល បណ្ដាដៃគូអភិវឌ្ឍន៍ និងយូនីសេហ្វប្រចាំប្រទេសកម្ពុជា ដែលបានចូលរួមគាំទ្រដល់គ្រួសារ និងកុមាររងផលប៉ះពាល់ តាមរយៈការផ្ដល់ជំនួយចាំបាច់ សេវាសុខភាព អាហារូបត្ថម្ភ ការអប់រំបណ្ដោះអាសន្ន ការការពារកុមារ និងការថែទាំផ្លូវចិត្ត។ វត្តមានរបស់យើងទាំងអស់គ្នានាឱកាសនេះ គឺជារបាំងសក្ខីភាពនៃក្ដីមេត្តាករុណា ការទទួលខុសត្រូវ និងការប្ដេជ្ញាចិត្តរួមគ្នាចំពោះបុព្វហេតុកម្ពុជា កុមារកម្ពុជា៕អត្ថបទដោយ Nou Seyha
Posted on
Email This
BlogThis!
Share to X
Share to Facebook
Newer Post
Older Post
Home
0 Comments:
Post a Comment
Popular
Tags
Blog Archives
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយម៉ាឡេស៊ី ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊...
ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អនុក្រុមការងារទាំង៣ ក្នុងរយៈពេល១ឆ្នាំ នៃឆ្នាំ២០២៥ និងជំរុញការអនុវត្តផែនការបន្តសម្រាប់ឆ្នាំ២០២៦
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាប្រធានក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត ព៤ជ៤ បានអញ្ជើញដឹកនាំកិច្ចប...
លោក ម៉ាឌូរ៉ូ ថាវ៉េណេស៊ុយអេឡា បើកចំហកិច្ចសន្ទនាជាមួយសហរដ្ឋអាមេរិក នៅចំពោះមុខសម្ពាធកាន់តែខ្លាំង
(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានគេចវេសឆ្លើយនឹងសំណួរជុំវិញសេចក្ដីរាយការណ៍អំពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើកំ...
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយវីរៈកងទ័ពកម្ពុជាទាំង១៨រូប
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបសំណេះស...
ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ដួចផ្ដើមបង្កើតយន្តការមន្ត្រីប្រចាំការត្រីភាគីកម្ពុជា-វៀតណាម-ឡាវ ងាយស្រួលសម្របសម្រួលនីតិវិធីពាក់ព័ន្ធការបង្ក្រាបបទល្មើសនានា រួមទាំង Scam Online
(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគំនិតផ្ដួចផ្ដើមបង្កើតយន្តការឱ្យមានមន្ត្រីកម្ពុជា ឡាវ និងវ...
Fresh Exclusive៖ សង្គ្រាមផ្លូវចិត្ត៖ អំពើអយុត្តិធម៌ថ្មីរបស់ថៃ ធ្វើដាក់មកលើប្រជាជនកម្ពុជានៅភូមិព្រៃចាន់
(ភ្នំពេញ)៖ ថៃ បានបំភ័យអ្នកស្រុកនៅក្នុងភូមិព្រៃចាន់ ដោយការប្រើឧបករណ៍បំពងសំឡេងដ៏គ្រលួចនាពេលរាត្រី ដើម្បីបំបាក់ស្មារតីពលរដ្ឋខ្មែរ។ នេះគឺ...
ចិនជំរុញកម្ពុជា និងថៃដោះស្រាយជម្លោះដោយសន្តិវិធី និងគាំទ្រឱ្យម៉ាឡេស៉ី ជួយលើកកម្ពស់ការដោះស្រាយតាមរបៀបអាស៊ាន
(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី១០ ខែតុលា ទីក្រុងប៉េកាំង បាននិយាយថា ចិនបានបង្ហាញការគាំទ្រជាថ្មី ឱ្យកម្ពុជានិងថៃព្យាយាមដោះស្រាយបញ្...
ពានសម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ កើនទាំងក្រុមចូលរួម កើនទាំងប្រាក់រង្វាន់
(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលទី៤ ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ដល់ថ្ងៃទ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមពិធីប្រគល់-ទទួលថវិកាបរិច្ចាគពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមពិធីប...
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុប ២០២៥ មានបេក្ខជនប្រឡង សរុបជាង១៤ម៉ឺននាក់
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២...
Labels
ព័ត៌មានជាតិ
សន្តិសុខសង្គម
អន្តរជាតិ
Blog Archive
▼
2026
(61)
►
September
(2)
▼
June
(25)
ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ដួចផ្ដើមបង្កើតយន្តការមន...
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលរួមដឹកនាំស...
រដ្ឋមន្រ្តីស្ដីទីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បើក...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យអភិ...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរ...
ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ ដើម្បីធ្វើកំណែទម្...
សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ...
ស្មារតី «ខ្មែរជួយខ្មែរ»! សល់តែ១០ថ្ងៃទៀតប៉ុណ្ណោះ សម...
សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញនិវត្តន៍ដល់កម្ពុ...
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអនុប្រធានទី៣ នៃអង្គ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធាន...
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហ...
ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិ...
រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំឲ្យប្រធានមន្ទីរថ្មីខ...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រចាំតំ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រំលេចថា ទំនាក់ទំ...
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្...
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួ...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចាកចេញពីរាជធានីភ្...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប...
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជួបពិភាក្...
ជំនួបជាមួយឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន, រដ...
សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការវិនិយ...
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបទី៧៧ ទិវាកុម...
►
May
(27)
►
April
(2)
►
January
(5)
►
2025
(35)
►
December
(9)
►
October
(7)
►
September
(18)
►
August
(1)
0 Comments:
Post a Comment